(បាត់ដំបង)៖ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងទទួលនូវទេយ្យទាន(សង្គហទាន)ពីព្រះធម្មត្ថេរ ឡុង សុងលីព្រះរាជាគណៈថ្នាក់ចត្វានិងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបង ព្រមទាំងព្រះគ្រូចៅធិការ វត្តទាំង១៤នៃគណធម្មយុត្តិកនិកាយក្នុងខេត្តបាត់ដំបង នៅទីស្នាក់ការសាខកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

ពីព្រះធម្មត្ថេរ ឡុង សុងលី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបង បានមានថេរដីកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមាន លោក សុខ លូ ជាប្រធាន ដែលបានអនុញ្ញាតឱ្យព្រះសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមលោក សុខ លូ លោក ផេង សិទ្ធី បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុង ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះលោក បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្ព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គសូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

លោកបានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ទេយ្យទាន(សង្គហទាន) នៃឲសាលាអនុគណក្រុងបាត់ដំបងជូនដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តនាពេលនេះ រួមមាន ៖ បច្ច័យចំនួន ១,៤០០.០០០រៀល អង្ករ ចំនួន ៦៧៥ គីឡូក្រាម, មី១១កេសតូច, ទឹកត្រីចំនួន ៣០យួរ ទឹកស៊ីអ៉ីវចំនួន២៧យួរ និងព្រមទាំងគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ ផ្សេងៗជាច្រើនមុខផងដែរ។

សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ
ចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈ
មនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាក
បាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល)និងCambodian RedCross Battambang Branch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖

*ធនាគារកាណាឌីយ៉ា(CANADIA)
(ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882 #ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)
03000354153828
(ប្រាក់រៀល) 03000354153838

*ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989។

ព័ត៌មានបន្ថែមសូមទូរសព្ទលេខ៖

*លោក សួស សុភ័ក្រ្ត 076 33 36 017
*លោក កង ប៊ន : 092 81 53 73
*លោក កុសុម សុភីនារ៉ា 061 818116 ៕