(ភ្នំពេញ)៖ ក្នុងការងារសប្បុរសធម៌ រៃអង្គាសថវិកា ជួយសង្រ្គោះកុមារកម្ពុជា មានយុវជនខ្មែរមិនតិចនោះទេ ដែលបាន ធ្វើសកម្មភាពផ្សេងៗ ដើម្បីកៀគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារអង្គរជាដើម។ កន្លងមកមានយុវជនខ្លះ បានស្ម័គ្រចិត្តរត់ពីភ្នំពេញទៅខេត្តព្រះសៀមរាប ហើយយុវជនខ្លះទៀត បានដាក់វេទិកាច្រៀងនៅតាមផ្លូវជាដើម។

ដោយឡែក លោក ទីវ តារារិទ្ធិ បច្ចុប្បន្ននេះ ជាអ្នកបង្កើតមាតិកាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ល្បីមួយរូបនៅកម្ពុជា កំពុងត្រៀមខ្លួនជិះកង់ជិះកង់ខ្នាតអន្តរជាតិ គឺជិះពីកម្ពុជាទៅកាន់អឺរ៉ុប ឆ្លងកាត់ជាង២៥ប្រទេស ដែលមានចម្ងាយរហូតដល់២ម៉ឺនគីឡូម៉ែត្រ ដើម្បីរួមចំណែកកៀរគរថវិកាជួយនៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ឋា ដែលនេះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យយុវជនរូបនេះ ស្ម័គ្រចិត្តធ្វើបែបនេះ? តើរូបគេនឹងជម្នះឧបសគ្គនេះបានដោយរបៀបណា?