(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នឹងរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិនិង ទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធន មនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្ម កុមារ» នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅសាលមហោស្រព និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក.)៖