(ត្បូងឃ្មុំ)៖ ក្រុមការងារមនុស្សធម៌ក្រុងសួងបាននាំយកអំណោយដែលបានពីសប្បុរសជន ប្រគល់ជូនដូនចាស់២នាក់ដែលសុទ្ធតែមានជំងឺប្រចាំកាយនិងមានជីវភាពលំបាក រស់នៅភូមិព្នៅ សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សកម្មភាពសប្បុរសធម៌នេះធ្វើឡើងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដែលដឹកនាំដោយលោកស្រី ស្រី ស តំណាងលោក ហាក់ ពិសី ប្រធានក្រុមការងារមនុស្សធម៌ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងនោះក្រុមការងារបានសាកសួរសុខទុក្ខ និងបានជូនពរសូមឱ្យលោកយាយឆាប់ជាពីការឈឺថ្កាត់ និងបានផ្ដាំផ្ញើដល់លោកយាយទាំង២នាក់សូមរក្សានូវអនាម័យក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។

ក្រុមការងារមនុស្សធម៌ក្រុងសួងបានប្រគល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់លោកយាយទាំង២នាក់ ដោយក្នុងមួយនាក់ទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មីម៉ាម៉ា១កេស សម្ភារៈប្រើប្រាស់ផ្សេងៗ ព្រមទាំងថវិកា១៥ម៉ឺនរៀលក្នុងមួយនាក់៕