(ភ្នំពេញ)៖ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី ដែលត្រូវជាបងស្រីបង្កើត សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង០៤៖២០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី កំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ ១៣៦ ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី នឹងត្រូវដង្ហែយកទៅបូជា នៅវេលាម៉ោង ០២៖០០នាទីរសៀល ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអញ្ជើញ លោក លោកស្រី និងញាតិមិត្ត ជិតឆ្ងាយនៃសព ចូលរួមក្នុងពិធីបុណ្យសពខាងលើ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕