(កោះកុង)៖ អយ្យការអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២៤ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីក្មេងទំនើង៣នាក់ មានឈ្មោះ ញៀន ណារិទ្ធ, ឈ្មោះ នី សំសានុ និងឈ្មោះ ផល បញ្ញា ដែលត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ហើយបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ និងដកហូតបានកាំបិតផ្គាក់ចំនួន០៣ដើម។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ពិនិត្យភស្តុតាងរួច តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ៣នាក់ខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៧ អ.យ/២៤ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង ដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ អយ្យការអមសាលាដំបូងខេត្តកោះកុង៖