(កណ្ដាល)៖ សមាជិកប្រតិបត្តិគណបក្សភ្លើងទៀន សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន៥នាក់ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំងមួយនេះ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនទាំង៥នាក់ ដែលប្រកាសផ្ដាច់ខ្លួន បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សមាជិកគណបក្សភ្លើងទៀននេះរួមមាន ទី១៖លោកស្រី គឹម សុីនួន, ទី២៖លោក ហ៊ូ វណ្ណា, ទី៣៖លោក សុខ ចាន់ថុល, ទី៤៖លោក ចែម ប៊ុនឈឿន និងទី៥៖លោកស្រី ចាន់ ធី៕
សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖