(កំពង់ស្ពឺ)៖ លោក សៅ ផល ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងសមាជិក សមាជិកា ចំនួន ១១នាក់ទៀត បានប្រកាសដើរចេញបក្សភ្លើងទៀន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សៅ ផល ក៏ដូចជាសមាជិក សមាជិកា១១រូបផ្សេងទៀតនេះ គឺសុទ្ធសឹងជាអ្នកដែលបានរួមរស់ជាមួយគណបក្សប្រឆាំងយូរឆ្នាំមកហើយ។ តែពេលនេះ ពួកគេបានអស់សង្ឃឹមនឹងការដឹកនាំរបស់គណបក្សប្រឆាំង ក៏សម្រេចនាំគ្នាដើរចេញ។
លោក សៅ ផល និងសមាជិក សមាជិកា បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយដ៏ច្បាស់លាស់លើការដឹកនាំជាតិឱ្យរីកចម្រើន។ ជាពិសេសពួកគេបានពេញចិត្តជាខ្លាំង ចំពោះការគិតគូរសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីបម្រើប្រយោជន៍របស់ខ្មែរ។
ព្រោះតែការពេញចិត្តការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ធ្វើឱ្យពួកគេសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕