(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចូ សួរអ័រ (Jo Scheuer) ប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមជាមួយប្រតិភូអង្គការសហប្រជាជាតិចំនួន ១៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕