(ភ្នំពេញ)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេល១ថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកបានជួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីការពារជាតិកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឡើងវិញ៕