(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំលោកបានផែនការសំខាន់ៗចំនួន០៣ រួមមាន៖

*ទី១៖ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ដោយចុះអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ មូលដ្ឋានសាលារៀន ដើម្បីឲ្យយល់អំពីបញ្ហាគ្រឿងញៀន និងចូលរួមទប់ស្កាត់ការប្រើប្រាស់ជួយដូរឲ្យ បានភ្ជាប់ខ្ជួនជាប្រចាំ។

*ទី២៖ ផែនការងារព្រហ្មទណ្ឌ ដោយសំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទទាន់ពេលវេលាជាពិសេសក្រុមក្មេងទំនើង ធានាថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។

*ទី៣៖ ផែនការងារអត្តសញ្ញាណកម្ម បង្កើនប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបានកោតសរសើរកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ចំពោះការអនុវត្ត តួនាទី/ភារកិច្ចជំនាញ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចបញ្ជាក់ក្នុងរបាយការណ៍ខាងលើនេះស្រាប់។

លោកបានណែនាំឲ្យកងកម្លាំងទាំងអស់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ត្រូវគ្រប់គ្រងកងកម្លាំងពង្រឹងការអនុវត្តវិន័យឲ្យបានខ្លាំងក្លាបំផុត ជំរុញការលើកទឹកចិត្ត ចំពោះមន្ត្រីដែលសកម្ម មានស្នាដៃ ក្នុងការអនុវត្តតួនាទី/ភារកិច្ច និងការដាក់វិន័យ ចំពោះមន្ត្រីអសកម្មសម្រាប់ការបំពេញភារកិច្ច តាមលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានណែនាំដល់ប្រធានវេនប្រចាំបញ្ជាក្រុមនីមួយៗ ត្រូវពង្រឹងរបៀបរបបប្រជុំ ដកបទពិសោធន៍ សម្រាប់ការអនុវត្តភារកិច្ច នាពេលខាងមុខបន្តទៀត ដើម្បីឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕