(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសម្រេចឯកភាពបន្តពន្យារការអនុវត្តនូវការពិន័យអន្តរការណ៍ជូនគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រហូតដល់ដំណាច់ឆ្នាំ២០២៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ និយ័តករគណនេយ្យ និងសវកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

​តែយ៉ាងនេះក្តីនិយ័តករគណនេយ្យ និងសវកម្ម បានបញ្ជាក់ថា ដើម្បីពង្រឹងអនុលោមភាព គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖
១.អនុវត្តកាតព្វកិច្ចកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ
២.រៀបចំរបាយការណ៍ហិរញវត្ថុប្រចាំឆ្នាំ
៣.ដាក់បញ្ចូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ មក និយ័តករគណនេយ្យ និងសវកម្ម។

លើសពីនេះទៅទៀត គ្រឹះស្ថានសិក្សា គួរមានឆន្ទៈរៀបចំផែនការច្បាស់លាស់ ក្នុងការចូលរួមសិក្សាស្រាវជ្រាវ និងចូលរួមការបណ្តុះបណ្តាលស្តង់ដារគណនេយ្យ ដែលរៀបចំឡើងដោយ និយ័តករគណនេយ្យ និងសវកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាលផ្សេងទៀត​៕