(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើដោយលោក ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្ត, អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត និងតំណាងអង្គការភ្លែន, អង្គការវឌ្ឍនភាព នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ តាមដាន និងជំរុញការសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះ និងប្រគល់សម្ភារបង្គន់អនាម័យដល់ប្រជាពលរដ្ឋនៅឃុំចំនួន២របស់ស្រុកអូរយ៉ដាវ គឺឃុំលំជ័រចំនួន២ខ្នងផ្ទះ ឃុំបរខាំ ចំនួន២ខ្នងផ្ទះ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវបន្តពង្រឹង និងជំរុញ ក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការងារទឹកស្អាត និងអនាម័យតាមឃុំនិងភូមិ។ រៀបចំកម្មវិធីសំអាតអនាម័យបរិស្ថាន តាមទីសាធារណ: និងតាម អង្គភាព ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋត្រូវចូលរួមធ្វើ អនាម័យ បរិស្ថាន តាមខ្នងផ្ទះឲ្យបានស្អាត។ ជាពិសេសសូមឱ្យប្រជាពលរដ្ឋចូលរួមសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះនីមួយៗ ឲ្យបានគ្រប់ៗគ្រួសារ ហើយត្រូវបន្ទោបង់ក្នុងបង្គន់ជានិច្ច៕