(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចំនួន៧រូប នៅមូលដ្ឋានឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ ពួកគាត់បានបញ្ជាក់ថា ដោយសារមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចង់មានឱកាសដើម្បីចូលរួមបម្រើជាតិនៅថ្ងៃខាងមុខ។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំង៧រូបនេះ ក៏បានបង្ហាញនូវការសោកស្ដាយ និងសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ចំពោះសកម្មភាពខុសឆ្គងកន្លងមកនៅពេលពួកគាត់គាំទ្របក្សប្រឆាំង ហើយសង្ឃឹមថា សម្ដេចនឹងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមជីវភាពនយោបាយជាមួយ។

សូមស្ដាប់ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៖