(បន្ទាយមានជ័យ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដឹកនាំដោយ លោកអនុសេនីយ៍ឯក មឿត ផាន់ណា នាយប៉ុស្ដី៍ស្ដីទី រដ្ឋបាលសង្កាត់ប៉ោយ ប៉ែត និងមន្ត្រីរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំដោយលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះបង្ក្រាបណែនាំដល់សិស្សសាលាមិនចូលសាលា ដែលនៅតាមកន្លែងកម្សាន្តនានា ដូចជា តាប៊ីយ៉ា និងហាងកាហ្វេ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយត្រូវបានចែកចាយលើបណ្តាញសង្គម បង្ហាញពីក្មេងប្រុសមួយក្រុម មិនចូលសាលារៀន បែរជាទៅអង្គុយលេង និងជក់បារី នៅហាងកាហ្វេ។

សមត្ថកិច្ចបាននាំក្មេងប្រុស ១៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចឱ្យទៅផ្ទះវិញ៕