(ស្ទឹងត្រែង)៖ លោក យីម ផែន អភិបាលរងខេត្តស្ទឹងត្រែង នៅថ្ងៃថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និង ភាពធន់នឹងគ្រោះរាំងស្ងួត» នៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុ សិស្សយ៉ាងច្រើនកុះករ។

លោក  ហ៊ុយ សុគន្ធ អនុប្រធាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ក្នុងគោលបំណងចលនាប្រជាពលរដ្ឋ កងកម្លាំងដាវុធ មន្ត្រីរាជការ សិស្ស និស្សិត សាធារណជនចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំ ជន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង ការរស់ នៅប្រកបដោយចីរភាព និងបរិយាប័ន្ន កាត់បន្ថយសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំរាមសំណល់ រឹង ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេសមុន នឹងដឹកជញ្ជូនទៅកាន់ទីលានសុវត្ថិភាព សំដៅធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈនិងការអភិរក្សជីវៈចម្រុះ និងបញ្ជ្រាបការយល់ដឹងលើការទុក ដាក់សំរាម សំណល់រឹង រួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិក លើក កម្ពស់ការយល់ដឹងជាសា ធារណៈ ការគ្រប់គ្រងសំណល់រឹង នៅតាមទីប្រជុំ ជន ការផ្លាស់ប្ដូរឥរិយាបថលើការបោះចោលសំរាមតាមទីសាធារណៈជាដើម ធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន។

លោក យឹម ផែន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៥ មិថុនា ជាទិវាបរិស្ថានជាតិ តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសាឆ្នាំ១៩៩៦។ ឆ្នាំ២០២៤ គឺជាខួបលើកទី៣២ សម្រាប់ប្រទេសកម្ពុជាក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងរិស្ថានពិភពលោក។ ការប្រារព្ធទិវាបរិស្ថានផ្ដោតសំខាន់លើការថែទាំភពផែនដី ធនធានទឹក ស្រទាប់អូហ្សូន កាផ្លាស់ប្ដូរអាកាសធាតុ ហោស្ថានកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក៥មិថុនា នាពេលនេះ ជាមោទនភាពមួយរបស់ខេត្តស្ទឹងត្រែង ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយដល់សាធារណជន និងប្រជាជនមូលដ្ឋាននូវផលប៉ះពាល់ នៃសំណល់ប្លាស្ទិក ដែលធ្វើឱ្យគុណភាពដីរបស់យើងមានការធ្លាក់ចុះ។ ដូចដែលដឹងហើយថាប្លាស្ទិក គឺជាសំណល់កែច្នៃចុងក្រោយបង្អស់ពីសារធាតុគីមីផ្សេងៗ ហើយត្រូវបានប្រជាជនខ្មែរ ក៏ដូចជាមនុស្សលើសកលលោកនិយមប្រើប្រាស់ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ ទាំងពុំបានដឹងថាប្លាស្ទិកនេះ ជាសារធាតុគីមី ដែលមិនងាយរលាយ ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាស សុខភាពមនុស្ស និងបរិស្ថានឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក យឹម ផែន សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា នៅលើទឹកដីខេត្តស្ទឹងត្រែងសម្រាប់ឆ្នាំ២០២៤ នេះ នឹងប្រែក្លាយទៅជាសកម្មភាពអនុវត្តន៍ជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ខេត្ត ប្រកបដោយគុណភាពប វិស្ថាន និងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះគ្រប់ប្រភេទ៕