(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីប្រេីប្រាស់៧ករណី ឃាត់ខ្លួន២៨នាក់
* ⁠ករណីជួញដូរ៦ករណី ឃាត់ខ្លួន១២នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា១​ ចាប់១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤១១៨ករណី ឃាត់ខ្លួន១០២២៣នាក់ (ស្រី៨១៧នាក់)៕