(ភ្នំពេញ)៖ ឯកឧត្តម លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News សូមផ្ញើសារចូលរួមរំលែកទុក្ខជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមរណភាពរបស់ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុសបង្កើត កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារឧបទ្ទវហេតុ។

មរណភាពរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់នូវស្វាមី បង ឪពុក និងជីតាជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និង អប់រំណែនាំផ្ដល់ដំបូន្មានដល់កូន-ចៅ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូផងដែរ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ ឧបាសក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់ដ៏ធំធេងរបស់ ក្រុមគ្រួសារសពទាំងមូល។

មរណភាពរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់នូវស្វាមី បង ឪពុក និងជីតាជាទីគោរពស្រលាញ់ ដែលប្រកប ដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅចំពោះកូនៗ និងចៅៗ។ ពេញមួយជន្មាយុរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ ទំនុកបម្រុងកូនៗ ឱ្យទទួលបានការសិក្សារៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។

សូមឧទ្ធិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ៕