(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សូមផ្ញើសារចូលរួមរំលែកទុក្ខជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមរណភាពរបស់ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុសបង្កើត កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារឧបទ្ទវហេតុ។

មរណភាពរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ គឺជាការបាត់បង់នូវស្វាមី បង ឪពុក និងជីតាជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និង អប់រំណែនាំផ្ដល់ដំបូន្មានដល់កូន-ចៅ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូផងដែរ។

សូមឧទ្ធិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ៕