(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group ពាក់ព័ន្ធនឹងដំណើររបស់ជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ជុំវិញពិភពលោក ដែលនឹងធ្វេីដំណេីរឆ្លងកាត់ពីប្រទេសគ្រប់ទ្វីបទាំងអស់ ក្នុងនោះក៏ឆ្លងកាត់ប្រទេសកម្ពុជាដែរ។

កម្មវិធីនេះជាការប្រមូលផ្តុំរថយន្តទំនើបៗ និងជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ជុំវិញពិភពលោក ហើយបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត តាមរយៈការធ្វេីដំណេីរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតគ្រប់ទ្វីបទាំងអស់ជុំវិញពិភពលោក ដោយឆ្លងកាត់ប្រទេសកម្ពុជា៕