(តាកែវ)៖ កម្លាំងនគរបាលខេត្ដតាកែវ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៧នាក់ នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រោយបានធ្វើសកម្មភាពយកដុំថ្មគប់ម៉ូតូអ្នកដំណើរ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

តាមពាក្យបណ្តឹងពីឈ្មោះ ធឿន សុខនឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងល្ពៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្ឌឹងមកថា មានជនមិនស្គាល់អត្តសញ្ញាណ មួយក្រុម បានធ្វើសកម្មភាពយកដុំថ្មគប់មកលើរូបគាត់ បណ្តាលឲ្យត្រូវម៉ូតូ បែកស៊ីញ៉ូខាងមុខផ្នែកខាងស្ដាំ ខណៈពេលដែលរូបគាត់កំពុងជិះម៉ូតូ មកពីធ្វើការរោងចក្រជាមួយប្រពន្ធ។

លុះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨ ក្រុមជនមិនស្គាល់អត្តសញ្ញាណដដែលខាងលើ រួមទាំងបក្ខពួក បានធ្វើសកម្មភាពស្ទាក់វាយរូបគេម្ដងទៀត នៅចំណុចភូមិឃុំកើតហេតុ
ខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមមាន ឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ហ៊ុន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ រួមទាំងដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក nex ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០២០ ឡើងឆ្នាំ
២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១IC.៥៨១៣ ។
២៖ ឈ្មោះ ឈៀង ជីវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួមទាំងដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក សង់C១១០ ពណ៍ខៀវ ស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ព ៧៨៩៥ ភព១ ។
៣៖ ឈ្មោះ ហ៊ុន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួមទាំងដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក សង់C១២៥ ពណ៍ព្រីងទុំ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ១KN.១៤០៣ ។
៤៖ ឈ្មោះ ប៉ាវ ពាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
៥៖ ឈ្មោះ ឈៀង ធឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
៦៖ ឈ្មោះ សេន កែវ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
៧៖ ឈ្មោះ ហ៊ុន ហៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា៕