(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដល់សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាជិកចំនួន៤០នាក់ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ប័ណ្ណផ្សព្វផ្សាយ ស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំរបស់សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក គីម សុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ពិតជាមានសារសំខាន់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ក្រុមបងប្អូនជាអ្នកបើកបរម៉ូតូកង់៣ ដឹកប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ពោលមួយដែលមិនទាន់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែងនាថ្ងៃទី១នេះដែរ នគរបាលចរាចរណ៍ផ្លូវគោកបាន ជាមួយបងប្អូនជាអ្នកបើករកង់បីចំនួន៤០នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹកក្នុងក្រុងព្រះសីហនុ ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញយើងមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរ លោកសំណូមពរដល់បងប្អូនប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»៕