(បាត់ដំបង)៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន២នាក់ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង ហើយបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។
ការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបន្ដអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងរក្សាបាននូវសុខ សន្ដិភាព។ ផ្ទុយពីគណបក្សប្រឆាំង ដែលតែងតែញុះញង់ រិះគន់ដោយគ្មានមូលដ្ឋាន និងប្រឌិតព័ត៌មាននាំឲ្យមានការបែកបាក់ជាតិ។
ខាងក្រោមនេះ ជាការលើកឡើងរបស់បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន៖