(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី ព្រះរាជាណាចក្រថៃ បានសម្រេចប្រគល់សញ្ញាបត្រកិត្តិយស ជំនាញសិល្បៈនៃការទំនាក់ទំនង ប្រចាំឆ្នាំ២០២៣ - ២០២៤ ជូនដល់ លោកបណ្ឌិត ខៀវ កាញារីទ្ធ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលិខិតផ្ញើទៅលោកបណ្ឌិត ខៀវ កាញារីទ្ធ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នឹងរៀបចំពិធីត្រៀមទទួលសញ្ញាបត្រកិត្តិយស ពិធីជប់លៀងអបអរសាទរ បណ្ឌិតថ្មីនិងពិធីទទួលសញ្ញាបត្រ ដែលគ្រោងនឹងរៀបចំនៅពេលឆាប់ៗ ខាងមុខនេះ ដោយកាលបរិច្ឆេទ និងទីកន្លែងខាងសាកលវិទ្យាល័យ នឹងជម្រាប់ជូនសាជាថ្មីម្តងទៀត៕