(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានពន្យល់ឲ្យដឹងពីតម្លៃនៃប្រវត្តិសាស្រ្តសម្រាប់តំបន់ X16 ជាតំបន់ដែលតែងតែត្រូវបានប្រារព្ធខួប «ដំណើរឆ្ពោះទៅរកសន្តិភាពពីរបបប្រល័យពូជសាស្រ្ត ប៉ុល ពត» ព្រោះតំបន់នេះជាតំបន់ដែលសម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តជ្រើសរើសឆ្លងព្រំដែន ដែលមានប្រវែង ៩គីឡូម៉ែត្រ ពីមូលដ្ឋានយោធារបស់សម្ដេចទៅកាន់ប្រទេសវៀតណាម។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានផ្សាយចេញនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត ដោយសារតែមានការសម្រេចចិត្តឆ្លងកាត់ចំការមីន ដើម្បីទៅឆ្លងព្រំដែន X16 ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ព្រមជាមួយសហការីចំនួន៤នាក់ផ្សេងទៀតហើយ ទើបនាំឲ្យមានការផ្ដួលរំលំរបបប្រល័យពូជសាស្រ្តប្រកបដោយភាពជោគជ័យ និងនាំឲ្យកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍដូច្នេះបច្ចុប្បន្ន។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងរបស់លោកបណ្ឌិត ដូចតទៅ៖