(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានឲ្យដឹងថា នៅក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន រៀបចំបង្កើនកម្លាំងទ័ពបះបោរជាមួយខ្មែរក្រហម នៅក្នុងទឹកដីវៀតណាមនោះ ដំបូងឡើយវៀតណាមមិនចង់ពាក់ព័ន្ធនោះទេ ប៉ុន្តែដោយសារតែខ្មែរក្រហម ធ្វើនយោបាយប្រឆាំងវៀតណាមមុន ហើយស្របពេលដែលមានការប្រកួតប្រជែងឥទ្ធិពលរវាងសហភាពសូវៀត និងចិន ទើបធ្វើឲ្យវៀតណាម ព្រមសហការជាមួយចលនារំដោះជាតិរបស់ សម្ដេចតេជោ ហ៊ុន សែន ចូលមកបះបោរប្រឆាំង និងកម្ទេចខ្មែរក្រហម នាឆ្នាំ១៩៧៩។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

អ្នកជំនាញប្រវត្តិសាស្រ្តខាងលើ ក៏បញ្ជាក់ដែរថា វៀតណាមនាពេលនោះ ក្រីក្រ និងវេទនាខ្លាំងណាស់ ប៉ុន្តែគេក៏នៅតែព្យាយាមចែករំលែកចំណីអាហារដល់ខ្មែរ ដែលភៀសខ្លួនទៅប្រទេសវៀតណាម នាសម័យខ្មែរក្រហម ដែលយើងមិនអាចបដិសេធបានឡើយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖