(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិលោកបណ្ឌិត ដៀប សយផល បានកោតសរសើរចំពោះការរៀបចំយុទ្ធសាស្រ្ត របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដោយគ្រប់ជំហានដែលសម្ដេចបានធ្វើគឺគិតវែងឆ្ងាយណាស់។ លោកបណ្ឌិតបានបញ្ជាក់បែបនេះនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ នាសប្ដាហ៍កន្លងទៅ។

គ្រប់ជំហានមានលក្ខណៈសំងាត់ជាខ្លាំង ហើយគិតគូរបានវែងឆ្ងាយខ្លាំងស្មានមិនដល់ មិនតែប៉ុណ្ណោះសម្ដេចថែមទាំងយល់ច្បាស់ពីស្ថានការណ៍ទាំងក្នុងនឹងក្រៅតំបន់ ដែលនាំឲ្យសម្ដេចអាចទទួលបានជោគជ័យក្នុងការទាក់ទាញឲ្យវៀតណាម ព្រមសហការណ៍ក្នុងការរំដោះជាតិកម្ពុជា ពីរបបប្រល័យពូជសាសន៍នាពេលនោះ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ដៀប សុផល នៅក្នុងកម្មវិធី Fresh Talk។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖