(កណ្ដាល)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺស្ដីពីចំណាត់ការនីតិវិធីច្បាប់ទាក់ទងសំណុំរឿងឃាតកម្មកើតឡើងនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ដែលជាករណីកូនបំណុលកាប់សម្លាប់ម្ចាស់បំណុល ហើយក៏ទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។

ការចេញសេចក្ដីបំភ្លឺនេះ បន្ទាប់ពីមានការគណនីហ្វេសប៊ុកមួយបានបង្ហោះសាររិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យយកសំណុំរឿងឃាតកម្មកើតឡើងនៅភូមិពោធិ៍លើ មកប្រៀបធៀបជាមួយករណីឃាតកម្មដែលបង្កដោយជនត្រូវចោទ ស្រី ស៊ីណា ដែលកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយនោះ៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្ដាល៖