(កំពង់ចាម)៖ ប្រលោមលោក «៣រាត្រី» ដែលជាវណ្ណកម្មថ្មីមួយ ស្ថិតក្នុងចលនាខេមរនិយម ត្រូវបានតម្កល់នៅបណ្ណាល័យ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ដើម្បីឱ្យមហាជនចូលអានដោយឥតគិតថ្លៃ ដើម្បីជាចំណែកមួយ លើកស្ទួយអក្សរសិល្ប៍ខ្មែរ។

វណ្ណកម្ម ដែលត្រូវបាននិពន្ធដោយអ្នកនិពន្ធវ័យក្មេង មានឈាមជ័រជាខ្មែរមួយរូប ឈ្មោះថា សេម បានប្រគល់ និងទទួល អំឡុងពេលប្រកួតមិត្តភាព រវាងក្រុមបាល់ទាត់ «ប្រលោមលោក ៣រាត្រី» និងក្រុមបាល់ទាត់ «Vlogger All Stars»

រឿង «៣រាត្រី» គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោកសេម ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ ជាមួយគ្នានេះដែរ រឿងនេះមានគោលបំណងចង់អប់រំយុវវ័យ ឱ្យចេះគិតគូរនិងប្រយ័ត្នប្រយែង នៅពេលខ្លួនធ្លាក់ក្នុងអន្លង់ស្នេហា។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។

មិត្តអ្នកអាន ចង់ស្នើសុំយកដាក់បណ្ណាល័យ ឬជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕ ( (https://www.facebook.com/profile.php?id=100064364517072)https://www.facebook.com/profile.php?id=100064364517072) (https://www.facebook.com/profile.php?id=100064364517072)