(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាចំនួន៤រូប។

ការបញ្ចប់គោរមងារឧកញ៉ានេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការស្នើសុំពីសាម៉ីខ្លួន។

ឧកញ៉ាទាំង ៤រូបដែលត្រូវបញ្ចប់គោរមងាររួមមាន៖ ឧកញ៉ា ពូ សុធីរៈ, ឧកញ៉ា តាំង ងួនសុង, ឧកញ៉ា សំ ប៊ន និងឧកញ៉ា ឌី បញ្ញា៕