(ភ្នំពេញ)៖ អង្គការសង់ត្រាល់ដែលសហជីពនៅកម្ពុជាកំពុងសម្រុកប្តឹងជាបន្តបន្ទាប់ បានសារភាពថារបាយការណ៍របស់ខ្លួនដែលហ៊ានរិះគន់ស្ថានភាពសហជីពនៅកម្ពុជា ថាគ្មានភាពជាតំណាងនោះឡើយដោយសារតែវិធីសាស្ត្រនៃការប្រមូលព័ត៌មាន និងរបាយការណ៍មានវិសាលភាពតូចដែលជាហេតុធ្វើឱ្យមានការតវ៉ា។

“បើផ្អែកលើទិដ្ឋភាពវិធីសាស្ត្រក្នុងការប្រមូលព័ត៌មាន របាយការណ៍នេះ មានវិសាលភាពតូចនៅឡើយដោយសារសំណាកមានចំនួនតិចក្នុងចេតនាឱ្យយើងឃើញថានេះគ្រាន់តែជាឧទាហរណ៍បង្ហាញប៉ុណ្ណោះ ពោលគឺពុំទាន់ជាតំណាងឱ្យកម្មករនិយោជិតកាត់ដេរកម្ពុជាទាំងអស់នោះទេ”
បើតាមសេចក្តីសេចក្តីថ្លែងការណ៍ដដែល សំនួរក្នុងការសិក្សាអង្កេតដែលសង់ត្រាល់បានដាក់ចេញមានភាពលម្អៀងចំនួន២៥សំណួរស្តីពីការរើសអើងសហជីព ទប់ស្កាត់សហជីព ការចរចាសមូហភាព និងសិទ្ធិ ធ្វើកូដកម្ម ។
“យើងទទួលស្គាល់ថា ទំហំ សំណាករបស់យើងនៅមានកម្រិត ហើយពុំមានលក្ខណៈតំណាងឱ្យបទពិសោធន៍ជាក់ស្តែង របស់គ្រប់កម្មករនិយោជិត និងគ្រប់សហជីពទាំងអស់ក្នុងប្រទេសកម្ពុជាទេ”៕