(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ឆាប់បានជាសះស្បើយពីជំងឺ។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសពិសាថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជា និងសូមជូនពរឲ្យឆាប់បានជាសះស្បើយ។

សូមជម្រាបថា បច្ចុប្បន្នលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន មានជីវភាពខ្វះខាតដោយស្វាមីជាជនពិកា និងមានកូនក្នុងបន្ទុកចំនួន ៤នាក់ (ស្រី១នាក់) មានជំងឺទៀតផង៕