(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ហើយកិច្ចប្រជុំនេះ អញ្ជើញចូលរួមពីសហប្រធាន និងសហប្រធានក្រុមការ ងារ ១៦ផ្នែកឯកជន និងសហប្រធាន និងអនុសហប្រធានក្រុមការងារបច្ចេកទេសភាពជាដៃគូអគ្គនាយកដ្ឋាន-ពន្ធដារ-គយ-ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ ផងដែរ។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមកាលបរិចេ្ឆទបានកំណត់នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅអគារធនាគារវីងថៅវើ។

គោលបំណងនៃកិច្ចប្រជុំនេះ៖

*១. ការធ្វើបច្ចុប្បន្នភាពក្រុមការងារផ្នែកឯកជន សរុបមានចំនួន ១៦ក្រុមការងារផ្នែកឯកជន តាមសេចក្តីសម្រេចលេខ ៩៧ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤,

*២. ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន ដើម្បីពង្រឹង និងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗ ឲ្យមានប្រសិទ្ធភាពធ្វើយ៉ាងណាសម្របសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរក្នុងប្រទេសកម្ពុជា,

*៣. ការធ្វើសេចក្តីរាយការណ៍សង្ខេបពីសហប្រធាននៃក្រុមការងារផ្នែកឯកជន អំពីសកម្មភាពក្រុមការងាររបស់ខ្លួន និងទិសដៅបន្តនាពេលខាងមុខ,

*៤. ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកន ដែលបង្កើតក្រុមការងារចំពោះកិច្ចអនុវត្តសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន,

*៥. បទបង្ហាញពីក្រុមជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) លើចំណុច (១). ការប្រើប្រាស់ប្រព័ន្ធតាមដានការអនុវត្តវិធានការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, (២). ផ្ទាំងវិភាគទិន្នន័យ (Dashboard), និង(៣). តារាងបណ្តុំទិន្នន័យ (Dataset) និង ៦. ពិនិត្យ និងពង្រឹងអនុវត្តឲ្យកាន់តែប្រសើឡើងនូវយន្តការមានស្រាប់ដូចជាខេត្តថ្នាក់ក្រោមជាតិ ជាមួយបណ្តាសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រុង ផងដែរ៕