(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសមជាមួយលោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុនអាកាសចរណ៍កាតា (Qatar Airways) ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហការ និងជំរុញវិស័យទេសចរណ៍ ជាពិសេសជើងហោះហើរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរ​ និងជំរុញសក្ដានុពលទេសចរណ៍នៃប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះក៏មានការចូលរួមជាកិត្តិយសពីលោក អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រី ផងដែរ៕