(សៀមរាប)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យ វាយតម្លៃ ផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃដង្កូវហ្វូង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ និងចម្ការរបស់ប្រជាកសិករមួយចំនួន នៅខេត្តសៀមរាប ដោយមានការចូលរួមពី លោក អ៊ឹម គីមលាង អភិបាលរងខេត្ត មន្រ្តីជំនាញបច្ចេកទេសកសិកម្ម និងមន្រ្តីពាក់ព័ន្ធមួយចំនួន។

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានវាយតម្លៃថា បញ្ហាផ្ទុះរាលដាល់នៃដង្កូវហ្វូងមានការថមថយ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ដល់អាជ្ញាធរ និងមន្រ្តីជំនាញដើម្បីធ្វើអន្តរាគមន៍ និងចុះអប់រំបច្ចេកទេសកសិកម្មទាន់ពេលវេលា៕