(តាកែវ)៖ លោក កឹម រ័ត្នវិសិដ្ឋ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី តំណាងលោកទេសរដ្ឋមន្ត្រី គី តិច នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៅថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលរៀបចំធ្វើឡើងនៅស្រុកបាទី ខេត្តតាកែវ។

ថ្លែងក្នុងពិធីនោះលោក កឹម រ័ត្នវិសិដ្ឋ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរ តស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។

នាឱកាសនោះ សមាជិកសមាជិកា នៃអង្គមីន្ទិញទាំងអស់ បានសម្តែង និងសូមប្រកាសគាំទ្រយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោងព្រែកជីក ហ្វូណនតេជោ ជាគម្រោងប្រវិត្តសាស្ត្រទី១ របស់កម្ពុជា ក្រោមការគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែរនឹងបើកការដ្ឋាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុននេះ។

គម្រោងព្រែកជីក ហ្វូណនតេជោនេះ ជាផ្នែកសំខាន់បំផុតក្នុងការដឹកជញ្ជូនទំនិញផ្លូវទឹក និងទទួលបានផលប្រយោជន៍យ៉ាងលើសលប់ដល់ប្រទេសកម្ពុជា និងពលរដ្ឋ។ គ្រប់មូលដ្ឋាននឹងរៀបចំអបអរសាទរ តាមវត្តអារាមអារាម អង្គភាពចំណុះនៃរដ្ឋបាល មានបង្ហើរគោម គោះត្រឡោក ស្គរ និងបាញ់កាំជ្រួច នៅថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ៕