(ព្រះវិហារ)៖ លោក អ៊ុំ សុភឿន អភិបាលរងស្រុកឆែប ត្រូវបានលោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ សម្រេចប្រគល់ភារកិច្ចជាអភិបាលស្តីទីស្រុកឆែប ជំនួសលោក ឡង់ សុបិន្ត អតីតអភិបាលស្រុកឆែប ដែលបានផ្ទេរភារកិច្ចមកបម្រើការងារនៅរដ្ឋបាលខេត្តវិញ។

យោងដីកាស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរងស្រុកឆែប ឱ្យទទួលជាអភិបាលស្រុកស្តីទី ដែលចុះហត្ថលេខាដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចថា «ត្រូវបានប្រគល់ភារកិច្ចជូនលោក អ៊ុំ សុភឿន អភិបាលរងស្រុកឆែប ជាអភិបាលស្តីទី ជំនួសលោក ឡង់ សុបិន្ត អភិបាលស្រុកឆែប ដែលបានផ្ទេរភារកិច្ចមកបម្រើការងារនៅរដ្ឋបាលខេត្ត ដើម្បីដឹកនាំចាត់ចែងការងាររដ្ឋបាលទូទៅរបស់រដ្ឋបាលស្រុកឆែប រហូតដល់មានអនុក្រិត្យតែងតាំងអភិបាលស្រុកឆែបថ្មី»

ខាងក្រោមនេះជាដីការរបស់រដ្ឋបាលខេត្តព្រះវិហារ៖