(ក្រចេះ)៖ អាជ្ញាធរសង្កាត់អូឬស្សី ក្រុងក្រចេះ បានដឹកនាំកម្លាំងប៉ុន្មានជាង១០០នាក់ ធ្វើយុទ្ធនាការសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានដើម្បីលើកកម្ពស់ ការចូលរួមថែរក្សាសោភ័ណភាពទីក្រុងស្អាត។

យុទ្ធនាការសម្អាតបរិស្ថានថ្ងៃនេះ ដោយរដ្ឋបាលសង្កាត់អូរប្ញស្សីដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងប្រជាការពារ មន្រ្តីមណ្ឌលសុខភាព លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាង១០០នាក់ ប្រមូលសំរាមនៅតាមបណ្តោយផ្លូវ ចាប់ពីចំណុចមុខសាលាសង្កាត់អូរឫស្សី រហូតទៅដល់ចំណុចសាលាបឋម សិក្សាអូរឫស្សី២ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

លោក ឈឿន រិទ្ឋ ចៅសង្កាត់អូរឬស្សី បានបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថាននេះធ្វើឡើង ក្នុង​គោលបំណងលើកកម្ពស់ និងការចូលរួមថែរក្សាសោភ័ណ ភាពទីក្រុងស្អាតបង្កើនការយល់ដឹងទូទៅអំពីការរៀបចំ គ្រប់គ្រងទុកដាក់សំរាមឱ្យបាន​ត្រឹមត្រូវ ដល់ប្រជាពលរដ្ឋ តាមពាក្យ ស្លោកមួយឃ្លាថា «ផ្ទះអ្នកគ្មានសំរាម ផ្តើមចេញពីអ្នក»៕