(កំពង់ស្ពឺ)៖ លោកបណ្ឌិត​ កែរ​ រដ្ឋា​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយស្រុក​ឱរ៉ាល់​ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​ហោងសំណំ​ នៅ​​ថ្ងៃ​ទី​៣០​ ​ខែ​មិថុនា​ ឆ្នាំ​២០២៤​​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧៣​ ថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា​ ២៨.០៦.១៩៥១-២៨.០៦.២០២៤​ នៅ​ទី​ស្នាក់​ការ​គណបក្ស​ឃុំ​ហោងសំណំ​។

អញ្ជើញ​ចូលរួម​ជាគណៈធិបតី​មាន​៖ លោក​វេជ្ជ​បណ្ឌិត​ សាន់​ សុធា​វុធ​ និង​លោក​វេជ្ជ​បណ្ឌិត​ ឈុន​ សំអូន​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំហោង​សំណំ និងសមាជិក​ សមាជិកា​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ឃុំ​ហោងសំណំ​ ប្រធាន​ អនុប្រធាន​ ជំនួយ​ការ​ សាខា​បក្ស​ភូមិ​ទាំង​៩​ សាខា​បក្ស​សាលា​រៀន​ និង​សមាជិក​បក្ស​ ១០នាក់​ ក្នុង​មួយភូមិ​ សរុប​ចំនួន​១២០នាក់​។

លោកបណ្ឌិត​ បាន​ឡើង​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនា​ធិបតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធិ​សភា​ ជូន​ដល់​អង្គ​ពិធី​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​បណ្ឌិត​ ​កែរ​ រដ្ឋា​ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​កំដរ​ដៃនូវ​ សារុង​១​ និង​ថវិកា​ ១ម៉ឺន​រៀល​ ក្នុង​សមាជិក​ម្នាក់​ៗផង​ដែរ​​៕