(ព្រះសីហនុ)៖ បន្ទាប់ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈ App Nodrug នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅចំណុចភូមិពូធឿង ឃុំ​បិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន២នាក់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ឃុំ រ៉ាន់ ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិ​ត្រពាំងនាល ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​ចំនួន១កញ្ចប់​ និងទូរសព្ទដៃ​ចំនួន​១គ្រឿង​។

ជនសង្ស័យទី២៖ឈ្មោះ ឃិន សុខជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករោងចក្រ ទីកន្លែងកំណើតនៅភូមិកំពង់ទឹក ឃុំស្ដេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត ស្នាក់នៅបច្ចុប្បន្ននៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់, ទូរសព្ទដៃចំនួន១គ្រឿង។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕