(ភ្នំពេញ)៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញការមិនពេញចិត្តចំពោះការបង្ហាញរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលបានផ្សព្វផ្សាយនាដើម ខែមិថុនា កន្លងទៅ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការពិតដែលកំពុងមាននៅក្នុងវិស័យការងារនៃប្រទេសកម្ពុជា។ លោកអះអាងបែបនេះនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ប្រធានសម្ព័ន្ធសហជីពជាតិ បានអះអាងថា មិនអាចយករបាយការណ៍ពីមនុស្ស៧០នាក់ ឬសហជីពត្រឹមតែ១០ មកវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាឡើយ។ ជាមួយគ្នានេះលោកបានអំពាវនាវឲ្យអង្គការសង់ត្រាល់ ដែលទទួលជំនួយពីបរទេសនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើបណ្ដាសហជីពផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមិនមែនជាបក្សពួកបស់ខ្លួនតទៅទៀត។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖