(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់​តែងតាំងលោក គឹម សួស្តី, លោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិ​ភាព​ចរាចរណ៍ផ្លូវគោក។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា លោក គឹម សួស្តី ត្រូវបានតែងតាំងជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានឋានៈស្មើអគ្គនាយក។ ដោយឡែកលោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ពុំមានឋានៈស្មើនោះឡើយ។

ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំង៣រូបនេះ ពុំទទួលប្រាក់បំណាច់មុខងារនោះឡើយ៕