(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស​ បណ្ឌិត​ យ៉ន​ សេង​ យៀត​ សាកលវិទ្យាធិការ​ នៃពុទ្ធិកសាកលវិទ្យាល័យ​ ព្រះសីហនុ​រាជ​ អនុប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃនាយក​ ព្រះបាឡាត់គណរាជធានីភ្នំពេញ​ និងជា​ ព្រះចៅអធិការ​ វត្តឧណ្ណាលោម​ នាព្រឹកថ្ងៃអង្គារ៍​ ៩រោច ខែជេស្ឋ

ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែ​កក្កដា​ ឆ្នាំ២០២៤ បាននិមន្តឧទ្ទេសនាម​ អប់រំ​ សិក្ខា​កាម​ កម្មវិធី​អប់រំ​សីលធម៌​ ព្រះពុទ្ធសាសនា​ បំបួសកុលបុត្រ​ កុលធីតា​ ចំនួន​៦៣០អង្គ​/នាក់​ វគ្គទី​១១​ ឆ្នាំ​ទី១១​ វត្ត​ភ្នៀត​សិម្ពលី​ ប្រធានបទ សម្មាវាចា ( ពោលពាក្យត្រូវ)។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕