(ដៀមរាប)៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្មក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុងសៀមរាប ក្រោមអធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

កិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងវត្តមានចូលរួមពីលោក អគ្គនាយក​ អគ្គនាយករងអាជ្ញាធរជាតិអប្សរា​ លោក​ អភិបាលក្រុង​ ស្រុក​ នាយករងរដ្ឋបាល​សាលាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ៕