(ភ្នំពេញ)៖ ធម្មបណ្ឌិត ហេង មណីចិន្តា នារសៀល​​ថ្ងៃ​អង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៤ បានអញ្ជើញឧទ្ទេសនាមដល់​សិក្ខា​កាម​ កម្មវិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា​ បំបួសកុលបុត្រ​ កុលធីតា​ ចំនួន​ ៦៣០​ អង្គ​/នាក់​ វគ្គទី​១១​ ឆ្នាំ​១១​ វត្តភ្នៀតសិម្ពលី​ ប្រធានបទ សម្មាវាយាមោ (ការព្យាយាម ត្រូវ)។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕