(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីប្រេីប្រាស់៥ករណី ឃាត់៣៦នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៣១៩ករណី ឃាត់ខ្លួន១៣១៦៩នាក់ (ស្រី១០៤៧នាក់)៕