(ភ្នំពេញ)៖ លោក សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា នានឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៉ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំពិភាក្សាបានផ្តោតលើការជំរុញការនាំចេញអង្ករ និងការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតងផងដែរ៕