(ភ្នំពេញ)៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។

គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុន
វិនិយោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៨៦០កន្លែង
២៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព Build-Operate- Transfer (BOI) ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិ-
យោគប្រមាណជាង ៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង
៣៖ គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង
៤៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង
៥៖ គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល
ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង
៦៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង
៧៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គុំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ
ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៦កន្លែង
៨៖ គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ២១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារអាម៉េរិក និងអាច
បង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង
២៖ គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង
៣៖ គម្រោងវិនិយោគផលិតបន្ទះច្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង
៤៖ គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ជាំង ស៊ូផ្លូវជាតិលេខ៦ នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៨៤កន្លែង
៥៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង
៦៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ៧៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង
៧៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណជាង ៣២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២កន្លែង
៨. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕