(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្គរ Amru Rice បានបញ្ជាក់ឲ្យដឹងថា កម្ពុជានូវមានបញ្ហាប្រឈមមួយ គឺកន្លែងស្ដុកស្រូវឲ្យបានរយៈពេល១២ខែ ស្របពេលដែលបច្ចុប្បន្ន មានសមត្ថភាពអាចកែច្នៃ និងនាំចេញអង្ករ បានប្រមាណ១លានតោន ក្នុងមួយឆ្នាំ។

ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» នៃកម្មវិធី FRESH BUSINESS, លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ចំពោះសមត្ថភាពឡសម្ងួតនៅតែខ្លាំង ហើយកិនក៏យើងនៅមាន តែយើងនូវបញ្ហាប្រឈមមួយ គឺស្ដុកស្រូវឲ្យបានរយៈពេល ១២ខែ»។

បើតាមការបញ្ជាក់របស់លោក សុង សារ៉ន, បច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាព អាចកែច្នៃ និងនាំចេញអង្ករ បានប្រហែលប្រមាណ ១លានតោន ហើយសមត្ថភាពសព្វថ្ងៃ គឺនៅសល់។ អ្វីដែលត្រូវរៀបចំបន្ថែមនោះ គឺប្រព័ន្ធនៃការច្រូតកាត់, ការផលិតកម្ម, ការបង្កើតកន្លែងកែច្នៃ និងការផលិតឲ្យនៅក្បែរគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូន៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក សុង សារ៉ន៖