(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ១សប្តាហ៍កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp គឺជាការធ្វើបរិវត្តកម្មឌីជីថល ហើយបានបង្ហាញពីសមត្ថភាពរបស់អ្នកជំនាញខ្មែរមិនចាញ់បរទេសនោះទេ និងជាការបង្កើតនូវសមិទ្ធផលខ្មែរ​ថ្មីដើម្បីបង្កើតនូវជម្រើសបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងមធ្យោបាយទំនាក់ទំនង ដែលថ្ងៃអនាគត លោកសង្ឃឹមថា បណ្តាញសង្គមកម្ពុជានេះ នឹងទទួលបានការគាំទ្រជាលក្ខណៈអន្តរជាតិ។

សូមទស្សនាកិច្ចសម្ភាសរបស់ កញ្ញា រួម ឆាដា អ្នកសារព័ត៌មាន Fresh News ជាមួយ លោកបណ្ឌិត គិន ភា អំពីការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ CoolApp ដូចតទៅ៖